នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អញ្ជើញថ្លែងទៅកាន់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា កម្ពុជា។ (រូបថត៖ VOV)
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដោះ ស្រាយបញ្ហានេះដោយសន្តិវិធី តាមរយៈយន្តការបច្ចេកទេស និងផ្អែកលើមូលដ្ឋាន ច្បាប់អន្តរជាតិ ដូច្នេះកម្ពុជានឹងប្តឹងទៅតុលាការ ICJ ដើម្បីរំលត់បញ្ហានេះតែម្ដង ហើយ កុំឲ្យឧប្បត្តិហេតុប្រហាក់ប្រហែលគ្នាកើតមានឡើងវិញ ជាពិសេសកុំឲ្យធ្លាក់ចូលក្នុង ការបំផុសរុញច្រាន ដោយក្រុមជ្រុលនិយមមួយក្ដាប់តូច នៅក្នុងប្រទេសទាំងពីរ ដែល អាចឈានទៅដល់ការផ្ទុះជម្លោះប្រដាប់អាវុធ និងការប្រឈមមុខដាក់គ្នា។
នាយករដ្ឋមន្ត្រីកម្ពុជា សង្ឃឹមថា កម្ពុជា និងថៃ អាចសហការគ្នា ដើម្បីឈានទៅ រកដំណោះស្រាយ សំដៅបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារ វាស់វែង និងខ័ណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ដោយសន្តិវិធី ផ្អែកលើមូលដ្ឋាន បច្ចេកទេស និងច្បាប់អន្តរជាតិ ប៉ុន្តែនៅតែរក្សាសិទ្ធិការពារបូរណភាពទឹកដីកម្ពុជា តាមរយៈមធ្យោបាយជាច្រើនទៀត រួមទាំងការប្រើកម្លាំង ប្រសិនបើមានអំពើរំលោភ បំពានលើអធិបតេយ្យភាពកម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ៕