លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ រូបថត៖ VOV |
បណ្តាមេដឹកនាំកម្ពុជាបានអះអាងថា កម្ពុជានឹងរក្សា និងពូនជ្រុំជានិច្ចនូវទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន; ជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
នាព្រឹកថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញទៅអុជធូប និងដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម - កម្ពុជា ក្នុងរាជធានីភ្នំពេញ រំលឹកវិញ្ញាណក្ខណ្ឌ វីរយុទ្ធជនពលីរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាននិងពលីជីវិតនៅទឹកដីកម្ពុជា៕

