គណៈប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ nhandan.vn

កម្មវិធីនេះផ្តោតសំខាន់លើការងារជាក់ស្តែងដូចជា៖ អនុវត្តន៍កម្មវិធី “កិច្ចសហប្រតិបត្តិការលើកកំពស់សមត្ថភាពអាជីវកម្មឌីជីថលសម្រាប់យុវជនវៀតណាមចំនួន ២០លាននាក់ - បណ្តុះបណ្តាលជំនាញបង្កើតប្រព័ន្ធផ្សព្វផ្សាយសង្គមលើវេទិកាឌីជីថល”; កម្មវិធី “លុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះដែលទ្រុឌទ្រោម និងខូចខាត”...ជាដើម។ លោក Nguyen Phan Huy Khoi នាយកមជ្ឈមណ្ឌលឧបត្ថម្ភយុវជនវៀតណាមចាប់ផ្តើមអាជីវកម្ម (មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាម) បានឲ្យដឹងថា៖

លោក Nguyen Phan Huy Khoi នាយកមជ្ឈមណ្ឌលឧបត្ថម្ភយុវជនវៀតណាមចាប់ផ្តើមអាជីវកម្ម។ រូបថត៖ VOV

“ពិធីប្រកាស “កម្មវិធីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល - រួមដំណើរជាមួយទំនួលខុសត្រូវសង្គម” គឺជាសកម្មភាពក្នុងគោលដៅជាបន្តបន្ទាប់ដើម្បីលើកកំពស់សមត្ថភាពអាជីវកម្មឌីជីថលសម្រាប់យុវជនវៀតណាម ចំនួន ២០ លាននាក់ ដោយមជ្ឈមណ្ឌលគាំទ្រការចាប់ផ្តើមអាជីវកម្មវ័យក្មេងវៀតណាម សម្ព័ន្ធយុវជនវៀតណាម សម្របសម្រួលជាមួយក្រុមហ៊ុន Tik Tok វៀតណាមនិងអង្គភាពផ្សេងទៀតបំផុសឡើង។ នេះគឺជាព្រឹត្តិការណ៍មួយដែលយើងទាំងពីរភ្ជាប់ធនធានសង្គម ទន្ទឹមជាមួយគ្នានោះ កំណត់គោលដៅនៃការធ្វើអោយប្រសើរឡើងនូវលទ្ធភាពរបស់យើងចំពោះសេដ្ឋកិច្ចឌីជីថល និងបង្កើតខឿនសេដ្ឋកិច្ចឌីជីថលប្រកបដោយនិរន្តរភាព”។

ក្នុងពិធីប្រកាសនេះក៏ប្រព្រឹត្តទៅព្រឹត្តិការណ៍មួយដើម្បីណែនាំបណ្តាញពហុឆានែល BigHeart (BigHeart MCN)។ នេះគឺជាបណ្តាញពហុឆានែលដែលជួយអ្នកបង្កើតមាតិកា អាជីវកម្ម និងម៉ាកនានាណែនាំ ផ្តល់ផលិតផល និងសេវាកម្មរបស់ខ្លួនដល់អតិថិជនគោលដៅតាមរយៈវេទិកាពហុព័ត៌មាន៕