សេចក្តីប្រកាសរបស់ក្រុមហាម៉ាសបានឲ្យដឹងថា អ្នកទោសនឹងត្រូវបានដោះលែងក្នុងពេលដំណាលគ្នាជាមួយនឹងសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលត្រូវបានប្រគល់មកវិញ ដែលភាគីទាំងពីរបានយល់ព្រមប្រគល់នៅក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
យោងតាមសេចក្តីជូនដំណឹង គណៈប្រតិភូជាន់ខ្ពស់ហាម៉ាសបានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ទីក្រុងគែរ ជាទីដែលខ្លួនបានជួបជាមួយមន្ត្រី អេហ្ស៊ីប ដោយកត់សម្គាល់ថាការពិភាក្សាត្រូវបានធ្វើឡើងលើការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ការដោះដូរអ្នកទោស និងការរំពឹងទុកសម្រាប់ការចរចាដំណាក់កាលទីពីរ៕
