ឧទ្ធម្ភាគចក្រដឹកចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវក្រុមហាម៉ាសដោះលែង មកដល់ក្រុង Ramat Gan ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ (រូបថត៖ THX/TTXVN)

នៅលើវេទិកា Telegram លោក Mahmoud Mardawi មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានអំពាវនាវឱ្យអន្តរការី បង្កើនសម្ពាធលើអ៊ីស្រាអែល ដើម្បីបង្ខំឱ្យប្រទេសនេះ អនុវត្តយ៉ាងតឹងរ៉ឹងនូវលក្ខខណ្ឌដែលបានព្រមព្រៀងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់មុននោះ។ សម្រាប់ខ្លួនវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជាក់ថា លោកនឹងមិនដោះលែងអ្នកទោសប៉ាឡេស្ទីនណាមួយឡើយ រហូតទាល់តែក្រុមហាម៉ាសបានប្តេជ្ញាបញ្ចប់ពិធីដែលទីក្រុង Tel Aviv ចាត់ទុកថា "បង្ខូចកេរ្តិ៍ឈ្មោះ" បានធ្វើឡើងក្នុងអំឡុងពេលដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។

ការិយាល័យរបស់នាយករដ្ឋមន្ត្រី Netanyahu បានឲ្យដឹងថា អ៊ីស្រាអែលកំពុងរង់ចាំការដោះលែងអ្នកទោសប៉ាឡេស្ទីន ៦០២ នាក់ និងអ្នកជាប់ឃុំប៉ាឡេស្ទីន "រហូតដល់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀតត្រូវបានធានា និងគ្មានពិធីធ្វើឲ្យអាម៉ាស់ណាមួយ”។

ជាការឆ្លើយតបនៅថ្ងៃជាមួយគ្នា (ថ្ងៃទី ២៣ ខែកុម្ភៈ) សេតវិមានបានចេញសេចក្តីប្រកាសគាំទ្រការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនដោយលើកឡើងពី "ការប្រព្រឹត្ត" របស់ក្រុមហាម៉ាសលើចំណាប់ខ្មាំងអ៊ីស្រាអែល។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Brian Hughes បានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump ត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រអ៊ីស្រាអែលនៅក្នុង "សកម្មភាពណាមួយដែលខ្លួនជ្រើសរើសប្រឆាំងនឹងក្រុមហាម៉ាស”៕