លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកជំទាវ នៅអាកាសយានដ្ឋាន។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីក៏បានជួបជាមួយមេដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី; ជួបជាមួយ សហគមន៍ធុរកិច្ចវៀតណាម-ម៉ាឡេស៊ី និងជួបសំណេះសំណាលជាមួយសហគមន៍ ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសម៉ាឡេស៊ី។ នៅវេទិកា ថ្នាក់ដឹកនាំនិងដៃគូអាស៊ាន វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក បានលើក តម្កើងនាយករដ្ឋមន្ត្រីវៀតណាមជាមេដឹកនាំអាស៊ានឆ្នើមឆ្នាំ ២០២៥។
ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៧ ឧសភា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និង គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ លោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍បានអនុម័តលើ "សេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡាំពួស្តីពី អាស៊ានឆ្នាំ ២០៤៥៖ អនាគតរួមរបស់យើង" ដែលជាមូលដ្ឋានគ្រឹះដើម្បីតំរង់ទិស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៃតំបន់ក្នុងរយៈពេលពីរទសវត្សរ៍ ខាងមុខ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានថ្លែងសុន្ទរកថាដ៏សំខាន់នៅ ក្នុងសម័យពិភាក្សាក្រោមប្រធានបទ “បណ្ដាញឆ្លាតវៃ - ការតភ្ជាប់តាមរយៈកិច្ចសហ ប្រតិបត្តិការអំពី AI អធិបតេយ្យ (Sovereign AI)" ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ច អាស៊ាន-GCC-ចិន; អញ្ជើញទៅទស្សនានិងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យជាតិ ម៉ាឡេស៊ី៕

