លោកប្រធានរដ្ឋ Luong Cuong អញ្ជើញជួបធ្វើការជាមួយមហាអយ្យការប្រជាជនកំពូល។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋបានស្នើឱ្យផ្នែកអយ្យការផ្តោតលើការកែលម្អបន្ថែមទៀតនូវគុណភាពនៃការអនុវត្តសិទ្ធិរដ្ឋអាជ្ញា និងត្រួតពិនិត្យសកម្មភាពរបស់តុលាការ; បន្តលើក កំពស់គុណភាពនៃការជជែកដេញដោលនៅក្នុងសវនាការ ព្រមទាំងមានការផ្លាស់ប្ដូរថ្មី ក្នុងវិស័យត្រួតពិនិត្យសកម្មភាពតុលាការផងដែរ។
ទាក់ទិននឹងសកម្មភាពសហប្រតិបត្តិការអន្តរជាតិ លោកប្រធានរដ្ឋ Luong Cuong បានចាត់ទុកថា៖ មហាអយ្យការប្រជាជនកំពូលចាំបាច់ត្រូវសិក្សា យ៉ាងសកម្ម ពីបទពិសោធន៍ដ៏ថ្លៃថ្លារបស់ពិភពលោក ហើយអនុវត្តន៍ទៅក្នុងលក្ខខណ្ឌជាក់លាក់ របស់វៀតណាម; បន្តលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការ បង្ការទប់ស្កាត់បទល្មើស៕

