លោកប្រធានរដ្ឋសភាបានកោតសរសើរ អបអរសាទរ ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលលេចធ្លោ ដែលអង្គភាពសហជីព បក្ខជនសមាជិកសហជីព និងពលករ សម្រេចបាននាពេលកន្លងមក (រូបថត៖ quochoi.vn) |
នៅក្នុងសន្និសីទនេះ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានសង្កត់ធ្ងន់ថា រាល់សមិទ្ធិផលដ៏ធំធេងដែលប្រទេសជាតិសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ មានការរួមវិភាគ ទានដ៏សំខាន់ពីអង្គការសហជីព សមាជិកសហជីព ពលករនិយោជិតទូទាំងប្រទេស។ លោកប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះពលករគំរូទាំង៩៥រូប ដែលជាបក្ខជន ដែលបានលើកតម្កើង ដោយចាត់ទុក អ្នកទាំងនេះជាគំរូជឿនលឿនក្នុងចំណោមបក្ខជននិងកម្មករទូទាំងប្រទេស តែងតែធ្វើជាគំរូក្នុងការងារ និងគ្រប់សកម្មភាព តែងតែផ្តល់គំនិតផ្តួចផ្តើម និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពក្នុងផលិតកម្មការងារ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យគំរូទាំង៩៥រូបនេះ បន្តខិតខំ ផ្សព្វផ្សាយបទពិសោធន៍ ស្មារតី និងគំនិតច្នៃប្រឌិត ដើម្បីក្លាយជាអ្នកឃោសនា និងបំផុសគំនិតសម្រាប់សមាជិកសហជីព និងពលករទាំងអស់។
“អគ្គសហព័ន្ធពលកម្មវៀតណាម កម្មាភិបាលសហជីព សមាជិកសហជីព និងពលករត្រូវផ្សព្វផ្សាយស្មារតីវិជ្ជមាន បំណងប្រាថ្នាស្ទុះឈានទៅមុខ មានជំនឿ មានការប្តេជ្ញាចិត្តថ្មី និងស្មារតីថ្មីក្នុងចំណោមពលករ និយោជិតទាំងអស់ ជាពិសេស ក្តាប់ជាប់នូវសាររបស់អគ្គលេខាបក្ស លោក តូ ឡឹម ដែលជាគោលការដឹកនាំ និងទិសដៅរបស់បក្សក្នុងយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា។
យោងតាមសហព័ន្ធសហជីពវៀតណាម ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ សមាជិកសហជីពឆ្នើមជាង ៦៧៥.០០០ នាក់មានកិត្តិយសចូលរួមបក្ស ស្មើនឹង ១២,០៥% នៃចំនួនបក្ខជន ទាំងមូល៕

