លោកអគ្គលេខាបក្ស To Lam ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh, Hai Ba Trung, Dong Da។ (រូបថត៖ VOV) |
លេខ១ នាព្រឹកថ្ងៃទី៣ ធ្នូ បានជួបសំណេះសំណាល ជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh, Hai Ba Trung, Dong Da ដើម្បីរាយការណ៍ អំពីលទ្ធផលនៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ ក៏ដូចជាស្តាប់យោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោតផងដែរ។ ថ្លែងមតិក្នុងជំនួបនោះ លោកអគ្គលេខា បក្ស To Lam បានសង្កត់ធ្ងន់ថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រទេសជាតិអាចប្រកៀកស្មាជាមួយមហាអំណាចនៃទ្វីបទាំង ៥ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពសុខសាន្ត សម្បូរធូធារនិងសុភមង្គលជាងមុន។ ត្រូវតែប្រមូលផ្តុំធនធានទាំងអស់ ដើម្បីកសាង ប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងខ្លាំង មាំមួន រួមចំណែកដ៏សក្តិសមក្នុងបុព្វហេតុបដិវត្តន៍ពិភពលោក។ លោកអគ្គលេខាបក្ស To Lam បាននិយាយថា គណៈកម្មាធិការមជ្ឈិមបក្ស បានគូសបញ្ជាក់នូវភារកិច្ចបន្ទាន់ មួយចំនួនដូចជា៖ ការពង្រឹងតួនាទីដឹកនាំ កាន់អំណាច និងកម្លាំងប្រយុទ្ធរបស់បក្ស; បង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ; លុបចោលចំណុចកកស្ទះខាងស្ថាប័នសម្រាប់ការអភិវឌ្ឍ ជំរុញដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន; បង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន; ពង្រឹងកម្លាំងពលំនៃផែនមហាសាមគ្គីជាតិទាំងមូល។
ទិដ្ឋភាពនៃជំនួបសំណេះសំណាល។ (រូបថត៖ VOV) |


