លោកអគ្គលេខាបក្ស តូ ឡឹម មកធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi។(រូបថត៖ VOV) |
លោកអគ្គលេខាបក្សបានស្នើបញ្ហាមួយចំនួនសម្រាប់ Hai Phong ដើម្បី ស្រាវជ្រាវនិងអនុវត្តន៍។ ជាក់ស្ដែងគឺ ចាំបាច់ត្រូវរៀបចំផែនការមេតំបន់សេដ្ឋកិច្ច និង តំបន់អេកូឡូស៊ីឱ្យបានល្អ ដើម្បីមានទិសដៅវិនិយោគហេដ្ឋារចនាសម្ព័ន្ធដោយស៊ី សង្វាក់គ្នា។ ទន្ទឹមនឹងនោះ ស្រុកបន្តពង្រឹងសន្តិសុខ និងការពារជាតិកោះសមុទ្រ។ លោកអគ្គលេខាបក្សបានក្រើនរំលឹកដល់ការបង្កើតកម្លាំងរស់ថ្មីសម្រាប់កោះ បន្តដាំ ដើមឈើ កសាងអាងស្តុកទឹកសាប ការពារបរិស្ថាន និងជីវៈចម្រុះនៃសមុទ្រ និងកោះ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ដល់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់កម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះ។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវកែលម្អលើគ្រប់ទិដ្ឋភាព ហើយធានាបាននូវសុខុមាលភាពសង្គម។
លោកអគ្គលេខាបក្ស តូ ឡឹម ជូនអំណោយដល់បណ្ដាអង្គភាពនៅស្រុកកោះ Bach Long Vi។ |


