លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបជាមួយតំណាងអាណិកជនវៀតណាមនៅបណ្ដាប្រទេសអាស៊ាន។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ការដែលសហគមន៍ជនវៀតណាមនៅក្រៅ ប្រទេសរួមដៃគ្នារួមវិភាគទាន និងស្រុះចិត្តគំនិតជាមួយគ្នា គឺមានអត្ថន័យសំខាន់ ណាស់សម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ ហើយស្នើឲ្យបងប្អូន អាណិកជនបន្តលើកកំពស់តួនាទីរបស់ខ្លួនជាស្ពានក្នុងទំនាក់ទំនងរវាងវៀតណាមនិងប្រទេសផ្សេងៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់គ្រប់ភាគី និងរួមចំណែកក្នុង ការអភិវឌ្ឍន៍នៃប្រទេសនីមួយៗផងដែរ។ លោកអគ្គលេខាបក្សបានស្នើឱ្យក្រសួង ការបរទេស គណៈកម្មាធិការរដ្ឋទទួលបន្ទុកកិច្ចការជន
វៀតណាមនៅឯបរទេស និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស មាន ទំនួលខុសត្រូវផ្ទៀងស្តាប់ និងទទួលការរួមចំណែកពីបងប្អូនអាណិកជន ក៏ដូចជារួម ដំណើរនិងជួយឧបត្ថម្ភបងប្អូនអាណិកជនផងដែរ៕