លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោក Lin Yun Ling នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Gamuda។ (រូបថត៖ VOV) |
ទទួលជួបលោក Francis Yeoh Sock Ping - ប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន YTL Corporation Berhad ដែលជាសម្ព័ន្ធក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឈានមុខគេក្នុងតំបន់ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសធំៗក្នុងការវិនិយោគលើវិស័យផលិតបន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យធំ ដើម្បីចាប់យកឱកាស នៅពេលដែលវិទ្យាសាស្ត្របច្ចេកវិទ្យាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ រីឯខ្លួនវិញ លោក Francis Yeoh Sock Ping បានសម្តែងនូវជំនឿជាក់ចំពោះនិន្នាការ អភិវឌ្ឍថាមពលស្អាត និងផ្លាស់ប្តូរឌីជីថលរបស់វៀតណាម ហើយមានបំណងចង់ កសាងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសវៀតណាម។
លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោក Tony Fernandes នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Capital A។ (រូបថត៖ VOV) |


