លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son និងគណៈប្រតិភូ។ (រូបថត៖ VGP) |
លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son សង្ឃឹមថា ជួរអ្នកវិទ្យាសាស្ត្រ និង បញ្ញវន្តវៀតណាមជុំវិញពិភពលោកនឹងសាមគ្គីគ្នា ពង្រីកស្មារតីជាតិ និងរួមចំណែកក្នុង ការអភិវឌ្ឍរួមរបស់ប្រទេសជាតិក្នុងយុគសម័យស្ទុះឈានទៅមុខ តាមរយៈការងារនិង គម្រោងជាក់លាក់; ស្នើឱ្យអ្នកជំនាញនៃអង្គការ AVSE Global សម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយក្រុមប្រឹក្សាគោលនយោបាយ ក្រសួង និងផ្នែកនានារបស់វៀតណាម ក្នុងការចែករំលែក ផ្លាស់ប្តូរព័ត៌មាន និងតំរង់ទៅដល់ការស្រាវជ្រាវ តាមនោះផ្តល់នូវ អនុសាសន៍គោលនយោបាយជាក់ស្ដែង និងអាចធ្វើទៅបាន ជាពិសេសដំណោះ ស្រាយរបកគំហើញក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន សមាហរណកម្ម យ៉ាងស៊ីជម្រៅ; អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន៕

