កម្មវិធីសម្តែងសិល្បៈក្នុងមហោស្រព (រូបថត៖ baoninhbinh.org.vn)

ជាមួយនឹងប្រធានបទ "យុគមាសនៃរាជធានីបុរាណ" កម្មវិធីបើក បានបង្ហាញឡើងវិញនូវរឿងប្រវត្តិសាស្ត្រដ៏រស់រវើក តាមរយៈ “រឿងល្ខោនប្រវត្តិ សាស្ត្រ” ដែលត្រូវបានរៀបចំយ៉ាងប៉ិនប្រសប់។ ចំណុចពិសេសនៃពិធីបើកមហោស្រព នីញ បិញលើកទី ៣ គឺជា ឆាកល្ខោនចលនាមេកានិច ដោយមានម៉ាស៊ីនបញ្ចាំងរូបភាព 3D ចំនួន ២១ គ្រឿង។

ក្រៅពីតន្ត្រីដែលបានរៀបចំឡើងយ៉ាងទុកយ៉ាងយកចិត្តទុកដាក់ ជួយដល់ការសម្តែងឱ្យមានភាពស៊ីសង្វាក់គ្នា សំលៀកបំពាក់បុរាណរបស់តួសម្តែងដែលត្រូវនឹងសម័យកាលប្រវត្តិសាស្ត្រនីមួយៗ ឈុតឆាកនីមួយៗ និងសាច់រឿងក៏ជាចំណុចពិសេសដែលជួយឱ្យទស្សនិកជនស្វែងយល់បន្ថែមអំពីវប្បធម៌នៃសម័យកាលនីមួយៗនៃប្រវត្តិសាស្ត្រវៀតណាម។ ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត នីញ បិញ លោក ហ្វាម គ័ង ង៉ុកបានឲ្យដឹងថា៖ “មហោស្រពឆ្នាំនេះគឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ខេត្ត នីញ បិញ ក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្ត សេដ្ឋកិច្ចបេតិកភណ្ឌ និងរៀបចំសកម្មភាពអភិរក្ស និងលើកតម្កើងភាពសម្បូរបែបនៃរាជធានីបុរាណហ័រ លឺ (Hoa Lu) ដែលស្ថិតនៅក្នុងលំហូរនៃបេតិកភណ្ឌវប្បធម៌ជាតិ ជំរុញការផ្លាស់ប្តូរវប្បធម៌រវាងខេត្ត ក្រុងទូទាំងប្រទេសនិងអន្តរជាតិ បង្កើតផលិតផលវប្បធម៌ពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ បង្កើតសាមគ្គីភាព និងចំណងមិត្តភាព លើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”៕