នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រី លោក Le Van Thanh បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព និងការគាំទ្ររបស់កម្មវិធី ដែលរួមចំណែកបង្កើតសក្ខីភាពដ៏ល្អនៃការអនុលោមតាមស្តង់ដារការងារអន្តរជាតិ និងការអនុវត្តច្បាប់។ នាពេលខាងមុខ លោកអនុរដ្ឋមន្ត្រីសង្ឃឹមថា កម្មវិធីនឹងជួយលើកកម្ពស់ការយល់ដឹងរបស់ពលករអំពីស្តង់ដាររួម សំដៅធានាបាននូវស្តង់ដារអន្តរជាតិទាក់ទងនឹងពលករ។ លើសពីនេះ កម្មវិធីនឹងជួយវៀតណាមក្នុងវិស័យផ្សេងទៀតដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ដើម្បីមានការផ្លាស់ប្តូរនិងការអភិវឌ្ឍជាវិជ្ជមានបន្ថែមទៀត។
ប្រតិភូបានថតរូបអនុស្សាវរីយ៍។ រូបភាព៖ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច |
រីឯនាយិការកម្មវិធី លោកស្រី Roopa Nair បានចាត់ទុកថា វៀតណាមតែងតែជាគំរូដ៏ល្អសម្រាប់ប្រទេសផ្សេងៗក្នុងការរៀនសូត្រ និងចែករំលែកចំណេះដឹងអំពីការធានាសិទ្ធិពលករ និងលើកកម្ពស់អត្ថប្រយោជន៍របស់និយោជក។ លោកស្រីក៏បានស្វាគមន៍មតិ និងការចែករំលែក របស់ថ្នាក់ដឹកនាំក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ដើម្បីជួយកម្មវិធីក្នុងការកំណត់ផែនការការងាររបស់ខ្លួននាពេលអនាគត៕

