នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញទទួលជួបថ្នាក់ដឹកនាំនៃសាជីវកម្មឈានមុខគេមួយចំនួនរបស់ UAE ក្នុងវិស័យអភិវឌ្ឍន៍ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែសមុទ្រ ភស្តុភារ និងមណ្ឌលឧស្សាហកម្ម (រូបថត៖ VOV)

ក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញបានស្នើរឲ្យសាជីវកម្មកំពង់ផែរ Abu Dhabi គ្រុបនិងសាជីវកម្ម NDMC គ្រុប ដែលមានបទពិសោធន៍ក្នុងវិស័យគ្រប់គ្រងកំពង់ផែសមុទ្រ ដើម្បីចូលរួម និងគាំទ្ររដ្ឋាភិបាល និងអាជីវកម្មវៀតណាម; គាំទ្រ និងស្វាគមន៍ផែនការសហប្រតិបត្តិការរបស់បណ្តាសាជីវកម្មជាមួយ VinGroup។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Vinfast និង Emirates ជំរុញកិច្ចសហប្រតិបត្តិការ រួមវិភាគទាន និងរួមគ្នាជាមួយវៀតណាមសម្រេចបានគោលដៅកំណើនបៃតង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអនុវត្តការប្តេជ្ញាចិត្តចំពោះការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ សម្រាប់សាជីវកម្ម Prime គ្រុប លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមធ្វើសកម្មភាព ជាស្ពាននាំអ្នកវិនិយោគដ៏ល្បីឈ្មោះនិងសក្ដានុពលមកសហការនិងវិនិយោគធុរកិច្ចនៅវៀតណាមនាពេលអនាគតដ៏ខ្លីខាងមុខ។

រីឯខ្លួនវិញ ថ្នាក់ដឹកនាំនៃសាជីវកម្ម UAE បានឲ្យដឹងថា វៀតណាមមានសក្តានុពលខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍លើការអភិវឌ្ឍវិស័យគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែសមុទ្រ ការសាងសង់កប៉ាល់ ភស្តុភារ ... ; អះអាងថា សហគ្រាស UAE ចង់វិនិយោគនៅវៀតណាម។

នាថ្ងៃទី ២៧ ខែតុលានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានអញ្ជើញទទួលជួបលោក Yusuff Ali Musaliam Veettil Abdul Kader ប្រធានសាជីវកម្ម Lulu ដែលជាសាជីវកម្មលក់រាយមួយក្នុងចំណោមសាជីវកម្មលក់រាយដែលមានបណ្តាញផ្សារទំនើបធំជាង ២៣ ប្រទេស ប្រាក់ចំណូលប្រចាំឆ្នាំឈានដល់ជាង ៨ ពាន់លានដុល្លារអាមេរិក៕