នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងសហគមន៍ជនវៀតណាមនៅ UAE (រូបថត៖ VOV)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញ បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការរីកចម្រើនរបស់សហគមន៍ជនវៀតណាម នៅ UAE ដោយទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកសំខាន់ៗ របស់សហគមន៍ជនវៀតណាមនៅបរទេសនិយាយរួម អេមីរ៉ាតអារ៉ាប់រួមនិយាយដោយឡែកចំពោះមាតុភូមិ និងប្រទេសជាតិក្នុងរយៈពេលកន្លង មក។ លោកនាយករដ្ឋមន្ត្រីបានអះអាងនូវទស្សនៈរបស់បក្ស និងរដ្ឋក្នុងការចាត់ទុកសហគមន៍ជនវៀតណាមនៅបរទេសនិយាយរួម និង UAE និយាយដោយឡែក ជាផ្នែកសំខាន់មួយនៃសហគមន៍ជនជាតិវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និង UAE សម្រេចបាននូវជំហានវិជ្ជមានជាច្រើនក្នុងរយៈពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវចំណុចសំខាន់ចំនួនពីរក្នុងដំណើរទស្សនកិច្ចទៅកាន់ UAE លើកនេះ គឺថា ប្រទេសទាំងពីរគ្រោងនឹងធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA)។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ UAE លោកនឹងស្នើឱ្យភាគី UAE បន្តបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការប្រកបដោយស្ថិរភាព និងយូរអង្វែងនៅ UAE៕