នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា លោក ស សុខា (រូបថត៖ nhandan.vn)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអះអាងថា៖ វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ ក៏ដូចជាផ្តល់អាទិភាពកំពូលក្នុងការបន្តពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងជាមួយកម្ពុជា។

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជា ដោយស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំប្រកបដោយជោគជ័យ រវាងរដ្ឋមន្ត្រីទាំងពីររូប។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើថា នាពេលខាងមុខ រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃកម្ពុជា បន្តយកចិត្តទុកដាក់ និងដឹកនាំការបង្កើនកិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា ដែលជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបានបង្កើតឡើង។ ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាដូចរូបលោក នឹងបន្តលើកកម្ពស់ និងពូនជ្រុំជានិច្ចនូវទំនាក់ទំនងវៀតណាម-កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែង និងស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។

មុននោះ នាថ្ងៃនេះផងដែរ នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទបូកសរុបផែនការសហប្រតិបត្តិការឆ្នាំ ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងទាំងពីរ៕