នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងលោក Nagao Yutaka ប្រធានក្រុមហ៊ុន Yamato Holdings គ្រុប (រូបថត៖ VGP)

នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញទទួលជួបលោក Nagao Yutaka ប្រធានក្រុមហ៊ុន Yamato Holdings គ្រុប ប្រទេសជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានវាយតម្លៃខ្ពស់ចំពោះគម្រោងដែលក្រុមហ៊ុនកំពុងសម្របសម្រួល ស្រាវជ្រាវនិងអនុវត្តជាមួយសម្ព័ន្ធក្រុមហ៊ុន FPT នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញជឿជាក់ថា គម្រោងទាំងនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍផ្នែកដឹកជញ្ជូនរបស់វៀតណាម ក៏ដូច ជាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន Yamato Holdings គ្រុប រួមជាមួយនឹងការវិនិយោគលើការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងឧស្សាហកម្មដឹកជញ្ជូន ក្រុមហ៊ុននឹងវិនិយោគបន្ថែមក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូននៅវៀតណាម។

ដោយវាយតម្លៃខ្ពស់ចំពោះសក្ដានុពល និងទស្សនវិស័យអភិវឌ្ឍន៍របស់ វៀតណាម ប្រធានក្រុមហ៊ុន Yamato Holdings គ្រុបបានឲ្យដឹងថា រួមជាមួយការបណ្តុះបណ្តាលធនធានមនុស្ស កម្មវិធីបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រទិន្នន័យ បញ្ញាសិប្បនិមិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូន និងភស្តុភារនៅវៀតណាម ក្រុមហ៊ុន Yamato គ្រុបនឹងស្រាវជ្រាវ សហប្រតិបត្តិការជាមួយដៃគូវៀតណាម ដើម្បីពង្រីកការវិនិយោគក្នុងការអភិវឌ្ឍឧស្សាហកម្ម បម្រើដល់ការអភិវឌ្ឍឧស្សាហកម្ម semiconductor និងប្រព័ន្ធអេកូឡូស៊ីផ្សេងទៀតរបស់វៀតណាម៕