នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងលោកជំទាវភរិយាមកដល់អាកាសយានដ្ឋាន Tallinn ទីក្រុង Tallinn ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអេស្តូនី (រូបថត៖ Lai Hoa/VOV)

ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញនិងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូវៀតណាមនៅអាកាសយានដ្ឋាន Lennart Meri Tallinn មានឯកអគ្គរដ្ឋទូតអេស្តូនីប្រចាំនៅប្រទេសចិននិងវៀតណាមលោក Hannes Hanso; នាយករងនៃនាយកដ្ឋានពិធីការរដ្ឋអេស្តូនី លោក Sven Tolp; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វាំងឡង់ និងអេស្តូនី លោកស្រី Pham Thi Thanh Binh។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសអេស្តូនី ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ សំដៅជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងអេស្តូនីឡើងដល់កម្រិតអភិវឌ្ឍន៍ថ្មី។

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ គ្រោងនឹងមានជំនួប ពិភាក្សា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអេស្តូនី ចូលរួមវេទិកាធុរកិច្ចវៀតណាម - អេស្តូនី និងទស្សនាគ្រឹះស្ថានសេដ្ឋកិច្ចសង្គម និងវប្បធម៌មួយចំនួនរបស់អេស្តូនី៕