នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ។ រូបថត៖ Duong Giang/TTXVN

ថ្លែងមតិក្នុងសម័យសន្ទនាជាមួយ AIPA នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើថា AIPA លើកកំពស់តួនាទី “ខ្សែជួរមុខ” របស់ខ្លួនក្នុងការធ្វើឲ្យសុក្រិតក្របខ័ណ្ឌច្បាប់ ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ កសាងរបៀបរបប និងគោលនយោបាយលើកកំពស់តួនាទី “នវានុវត្តន៍និងបច្ចេកវិទ្យា” និងលើកកំពស់តួនាទីជាស្ពានតភ្ជាប់ជាមួយប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានចែករំលែកថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយ AIPA កសាងអាស៊ានដ៏រឹងមាំនិងវិបុលភាព។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ានជាមួយយុវជនអាស៊ាន ។ រូបថត៖ Duong Giang/TTXVN

ក្នុងសម័យសន្ទនាជាមួយយុវជនអាស៊ាន ក្រោមប្រធានបទ “យុវជនដើម្បីអនាគតប្រកបដោយចីរភាព៖ ជំរុញបរិយាប័ន្ន និងជំរុញការផ្លាស់ប្តូរក្នុងអាស៊ាន” លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានចែករំលែកសារ “ធ្វើសកម្មភាពថ្ងៃនេះ - ស្ថាបនាអនាគត”; ទន្ទឹមនឹងនោះ អំពាវនាវយុវជនអាស៊ាន ជំរុញស្មារតីផ្តួចផ្តើមនិងការច្នៃប្រឌិត។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមប្តេជ្ញារួមដំណើរជាមួយអាស៊ាន ផ្តល់អាទិភាពដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់យុវជនជាធនធានយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ យើងជឿជាក់ថា អនាគតអាស៊ាននឹងត្រូវបានសរសេរដោយយុវជនជំនាន់ក្រោយ ដែលហ៊ានគិត ហ៊ានធ្វើ និងហ៊ានត្រួសត្រាយ ដើម្បីឲ្យអាស៊ានមានភាពស្អិតរមួត និងនិរន្តរភាព។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានចូលរួមសម័យសន្ទនាជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន - ASEAN BAC។ រូបថត៖ Duong Giang/TTXVN

ក្នុងសម័យសន្ទនាជាមួយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា សហគ្រាសគឺជាបេះដូងនៃកំណើនអាស៊ាន ហើយបានប្តេជ្ញាថា រដ្ឋាភិបាលវៀតណាមបង្កើត “ស្ថាប័នបើកចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន និងអភិបាលកិច្ចដ៏ឆ្លាតវៃ” ដើម្បីធ្វើការជាមួយរដ្ឋាភិបាល និងធុរកិច្ចនៃប្រទេសសមាជិក ដើម្បីប្រែក្លាយអាស៊ានទៅជាសក្ដានុពល ពឹងផ្អែកលើខ្លួនឯង រួមបញ្ចូល និងត្រៀមខ្លួនជាស្រេចដើម្បីសម្របខ្លួនទៅនឹងរាល់បម្រែបម្រួលសកល៕

សម័យសន្ទនាជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន - ASEAN BAC។ រូបថត៖ Duong Giang/TTXVN