ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើឡើងបន្ទាប់ពីរថយន្តក្រុងចំនួន ៣ គ្រឿង រងការបំផ្ទុះគ្រាប់បែកនៅទីក្រុង Bat Yam ភាគកណ្តាលអ៊ីស្រាអែលកាលពីថ្ងៃទី ២០ ខែកុម្ភៈ ដោយពុំមានអ្នករងរបួស។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅជំរុំជនភៀសខ្លួន Tulkarm នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥។ រូបថត៖ GPO |
ក្នុងថ្ងៃដដែល ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ប្រទេសអេហ្ស៊ីប និងហ្ស៊កដានីបានរៀបចំកិច្ចប្រជុំកំពូល "ក្រៅផ្លូវការ" នៅរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីផែនការតំបន់ សំដៅជំនួសសំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការទន្ទ្រៀនកាន់កាប់នៅតំបន់ហ្គាហ្សា និងផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីប្រវត្តិសាស្ត្ររបស់ខ្លួន។
ប្រភពស្និទ្ធស្នាលនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា កិច្ចប្រជុំកំពូល “បានប្រព្រឹត្តិទៅនិងបញ្ចប់នៅពេលរសៀល" ប៉ុន្តែខ្លឹមសារនៃកិច្ចពិភាក្សាត្រូវបាន "រក្សាការសម្ងាត់" ខណៈដែលមិនមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត ការសម្រេចចិត្តសំខាន់ៗរបស់មេដឹកនាំអារ៉ាប់នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ (AL) ដែលនឹងប្រព្រឹត្តិទៅនៅអេហ្ស៊ីបនៅថ្ងៃទី ៤ ខែមីនា៕

