នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានច្រានចោលគំនិតដែលថា បណ្តាប្រទេសអាស៊ានមានទំនោរខិតទៅជិតប្រទេសចិន ហើយលោកបញ្ជាក់ថា អាស៊ាននឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ចិន និងដៃគូជាច្រើនទៀតក្នុងពេលដំណាលគ្នា។
កិច្ចប្រជុំកំពូលអាស៊ាន-GCC-ចិនបានបើកនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ រូបថត៖ VOV |
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាចនឹងប្រព្រឹតិ្តទៅក្នុងពេលឆាប់ៗ នាប៉ុន្មានខែខាងមុខ បន្ទាប់ពីទទួលបានការស្រុះចិត្តគំនិតពីសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានបញ្ជាក់ថា អាស៊ានបានត្រៀមខ្លួនជាស្រេច បញ្ចូលទីម័រឡេស្តេ ជាសមាជិកផ្លូវការ ហើយអាចនឹងធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខៃតុលាខាងមុខ។
មុននោះ កិច្ចប្រជុំកំពូលអាស៊ាន - GCC - ចិនលើកទី១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៧ ឧសភា ដែលគូសសញ្ញាសករាជថ្មីនៃកិច្ចសហប្រតិបត្តិការរវាងតំបន់សេដ្ឋកិច្ចធំៗទាំងបី នាំមកនូវឱកាសដើម្បីជំរុញនវានុវត្តន៍ និងការវិនិយោគអន្តរតំបន់ ជាមួយនឹង GDP របស់ភាគីទាំងបីសម្រេចបានជិត ២៤,៩ ពាន់ពាន់លានដុល្លារ៕

