នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅសម័យពិភាក្សា។ (រូបថត៖ VOV) |
“ទន្ទឹមនឹងការជំរុញការធ្វើអាជីវកម្មនូវទិដ្ឋភាពវិជ្ជមាន បម្រើការទំនាក់ទំនង ផលិតកម្ម អាជីវកម្ម និងការអភិវឌ្ឍជាទូទៅ យើងត្រូវស្វែងរកគ្រប់មធ្យោបាយដើម្បី គ្រប់គ្រងសុវត្ថិភាពស៊ីវិល័យ ជាមួយនឹងស្មារតីនោះគឺ ត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធ រលូន និងទំនើប; អភិបាលកិច្ចឆ្លាតវៃ និងមានរបៀបរបបបើកចំហ ជំរុញការអភិវឌ្ឍ និងអាចគ្រប់គ្រងបាន”។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ប្រទេសអ្នកមាន និងរីកចម្រើនចាំបាច់ត្រូវគាំទ្រ និងជួយឧបត្ថម្ភប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍ AI ធានានូវការ អភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយ “មិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេច ចោលនៅពីក្រោយឡើយ” ជាមួយនឹងឧបករណ៍នានាដើម្បីរួមគ្នាកសាងយន្តការ និង គោលនយោបាយចុះសម្រុងគ្នា ជំរុញការអភិវឌ្ឍ គ្រប់គ្រងទិដ្ឋភាពអវិជ្ជមាន; អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដូចជា មូលដ្ឋានទិន្នន័យ អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា តំបន់ទាំងបីអាស៊ាន-GCC និង ចិននឹងគាំទ្រនិងបំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីបង្កើនសក្តានុពលខុសប្លែក ឱកាសលេចធ្លោ គុណសម្បត្តិប្រកួតប្រជែង ហើយរួមគ្នាអភិវឌ្ឍន៍៕

