ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ Hoàng Lê/VOV)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងនាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Christopher Luxon បានអញ្ជើញចូលជួបជួបពិភាក្សាការងារ។

នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានបញ្ជាក់ពីការប្តេជ្ញាចិត្តនយោ បាយក្នុងការពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងនូវែលសេឡង់ តែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងវៀត ណាម-នូវែលហ្សេឡង់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បំពេញសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

ភាគីទាំងពីរបានឯកភាពធ្វើឱ្យទំនាក់ទំនងនយោបាយ និងបរទេសកាន់តែស៊ីជម្រៅ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូនិងទំនាក់ទំនងកម្រិតខ្ពស់ រក្សាយន្តការសហប្រតិបត្តិការទ្វេភាគី និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារដែលបានចុះហត្ថលេខា; បន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខឈរលើស្មារតីជឿជាក់និង យល់ដឹងគ្នាទៅវិញទៅមក។

អញ្ជើញពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពថា វៀតណាមនិងនូវែលសេឡង់ត្រូវខិតខំប្រឹងប្រែងជំរុញការសន្ទនានិងកសាងទំនុកចិត្តក្នុងតំបន់; ពង្រឹងការសម្របសម្រួលមុខតំណែង និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។

បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើសន្និសីទសារព័ត៌មាន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងនូវែលសេឡង់ ព្រមទាំងបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការលើវិស័យការទូត ការប្រែប្រួលអាកាសធាតុ កសិកម្ម សុខាភិបាល និងអប់រំ៕