ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្រ្តី ក្រសួងអឺរ៉ុបនិងការបរទេសបារាំងលោក Jean Noel Barrot។ (រូបថត៖ VOV) |
រដ្ឋមន្ត្រីការបរទេស លោក Jean Noel Barrot បានអះអាងថា បារាំងគោរពទំនាក់ ទំនងជាមួយវៀតណាម - ជាប្រទេសដែលដើរតួនាទីយ៉ាងសំខាន់ក្នុងអាស៊ាន និងក្នុង យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់បារាំង; មានបំណងជំរុញថែមទៀតនូវកិច្ចសហប្រតិ បត្តិការទ្វេភាគី ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - បារាំង ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត។ ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ដែល មានការយកចិត្តទុកដាក់ដូចគ្នា ដោយបានរំលេចតួនាទីសំខាន់នៃពហុភាគីនិយម ក្នុង នោះអង្គការសហប្រជាជាតិជាមជ្ឈភាព។
ភាគីទាំងពីរបានសង្កត់ធ្ងន់ថា អនុសញ្ញាអង្គ ការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) គឺជាក្របខ័ណ្ឌ គតិយុត្តិគ្រប់ជ្រុងជ្រោយសម្រាប់សកម្មភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រនិង មហាសមុទ្រទាំងអស់; បញ្ជាក់ជាថ្មីនូវការសន្យាក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិ សុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់ និងការដោះ ស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ៕

