ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ quochoi.vn)

នៅពេលព្រឹក រដ្ឋសភាបានបោះឆ្នោតអនុម័តលើច្បាប់យុត្តិធម៌អនីតិជន; ចេញសេចក្តីសម្រេចចិត្តបង្កើតទីក្រុង Hue ចំណុះមជ្ឈឹម; សេចក្តីសម្រេចចិត្តស្តីពីអង្គការអាជ្ជាធរទីក្រុងនៅទីក្រុង Hai Phong និងពិភាក្សានៅសាលប្រជុំស្តីពីគម្រោងច្បាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។

នារសៀលថ្ងៃដដែល រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការសាកល្បងគម្រោងលំនៅឋានពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងស្តីពីការទទួលបានសិទ្ធិប្រើប្រាស់ដីធ្លី ឬមានសិទ្ធិប្រើប្រាស់ដីធ្លី; ច្បាប់ទិន្នន័យ; ច្បាប់អគ្គិសនី (វិសោធនកម្ម); សេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយវិនិយោគសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង - ខាងត្បូង ...។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងសុន្ទរកថាបិទបន្ទាប់ពីរដ្ឋសភាបានបញ្ចប់ខ្លឹមសារនៃកម្មវិធីសម័យប្រជុំលើកទី ៨។ សម័យបិទកិច្ចប្រជុំរដ្ឋសភា បានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងវិទ្យុ៕