ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជាអធិបតីបិទសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ Le Tuyet/VOV1) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ បានធ្វើការពិចារណានិងសម្រេចលើបរិមាណការងារដ៏ធំ ក្នុងនោះមានបញ្ហាលំបាក ស្មុគស្មាញនិងទាក់ទិនទៅលើវិស័យជាច្រើននិងជាតម្រូវការចាំបាច់នាសម័យកាល។
នេះជាកិច្ចប្រជុំដែលមានខ្លឹមសារច្រើនអំពីការងារនីតិបញ្ញត្តិ។ រដ្ឋសភាបានបោះឆ្នោតអនុម័តលើច្បាប់ចំនួន១៨ ដែលមានអត្រាអនុម័តខ្ពស់ រួមទាំងច្បាប់ដែលអាជីវកម្ម ម្ចាស់បោះឆ្នោត និងប្រជាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ រដ្ឋសភាបានពិចារណានិងអនុម័តលើសេចក្តីសម្រេចចំនួន ២១ ក្នុងនោះ មានសេចក្តីសម្រេចលើច្បាប់ចំនួន ៤។ ជាមួយគ្នានេះ រដ្ឋសភាបានផ្តល់មតិលើកដំបូង លើគម្រោងច្បាប់ចំនួន១០ផ្សេងទៀត។ រដ្ឋសភាបានដាក់សំណួរដេញដោល និងឆ្លើយសំណួរដេញដោលលើវិស័យចំនួនបី គឺវិស័យធនាគារ សុខាភិបាល ព័ត៌មាន និងផ្សព្វផ្សាយ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV1) |
ឆ្នាំ ២០២៥ ជាឆ្នាំសំខាន់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអាណត្តិ ២០២១-២០២៦ ប្រធានរដ្ឋសភា លោក Tran Thanh Man បានលើកច្បាស់ថា៖ “រដ្ឋសភានឹងបន្តការច្នៃប្រឌិតយ៉ាងម៉ឺងម៉ាត់ ប្រញាប់ប្រញាល់រៀបចំនិងបង្រួមអង្គការតួម៉ាស៊ីនដោយ “បង្រួមនិងរឹងមាំ” ពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវក្រុមកម្មាភិបាលមានគុណភាព និងសមត្ថភាពស្មើភាពការងារ។ រដ្ឋសភាអមដំណើរជាមួយរដ្ឋាភិបាល ស្ថាប័ន និងអង្គការនានាក្នុងប្រព័ន្ធនយោបាយ ខិតខំសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមខ្ពស់បំផុតនៅឆ្នាំ២០២៥ រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី ១៤ បង្កើតមូលដ្ឋានល្អបំផុតសម្រាប់ការច្នៃប្រឌិត និងការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេសជាតិក្នុងយុគ្គសម័យថ្មី”។
បន្ទាប់ពីរយៈពេល ២៩,៥ ថ្ងៃធ្វើការប្រកបដោយវិទ្យាសាស្រ្ត ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់ សម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥ បានបញ្ចប់ទាំងស្រុងនូវខ្លឹមសារកម្មវិធីដែលបានដាក់ចេញ៕


