លោកប្រធានរដ្ឋសភាថ្លែងសុន្ទរកថាបិទសម័យប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ quochoi.vn) |
អញ្ជើញថ្លែងមតិក្នុងពិធីបិទ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានលើកច្បាស់ថា៖ នេះគឺជាសម័យប្រជុំមួយដែលមានបន្ទុកការងារដ៏ធំ បញ្ហាជាច្រើន ទាំងបន្ទាន់ និងរយៈពេលវែង ជាយុទ្ធសាស្ត្រ ដោយមានបញ្ហាថ្មីៗកើតឡើង ទាមទារទាំងគុណភាពខ្ពស់ ផងនិងការសម្របសម្រួលរវាងស្ថាប័ននានាផង។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពដាក់ជូនរដ្ឋសភានូវខ្លឹមសារចំនួន៣៖ ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមច្បាប់ចំនួន ១១ លើវិស័យយោធា និងការពារជាតិ; គម្រោងរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តឡើងវិញ ឆ្នាំ២០២៥; គោលនយោបាយវិនិយោគសម្រាប់គម្រោងវិនិយោគសាងសង់ផ្លូវក្រវ៉ាត់ទី ៤នៃក្រុងហូជីមិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានអនុម័តសេចក្តីព្រាងបទបញ្ញត្តិចំនួន ១ (វិសោធនកម្មមាត្រា ១០ នៃបទបញ្ញត្តិចំនួនប្រជាជន) ដែលត្រូវបានមតិសាធារណគាំទ្រ...។
យោងតាមប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន លទ្ធផលនៃសម័យប្រជុំគឺជាជំហានពិនិត្យយ៉ាងទូលំទូលាយ ដើម្បីរៀបចំយ៉ាងហ្មត់ចត់សម្រាប់ដំណាក់កាល ទី ២ នៃសម័យប្រជុំលើកទី ១០ ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក (១១ មិថុនា) រំពឹងថានឹងបិទនៅថ្ងៃទី ២៧ខែមិថុនា៕

