នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និង សង្គមកិច្ច បានសហការជាមួយក្រសួងនគរបាល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកសមភាពយេនឌ័រ និងការប្រគល់អំណាចដល់ស្ត្រី (UN Women) បាន រៀបចំពិធីបំផុស ខែធ្វើសកម្មភាពដើម្បីសមភាពយេនឌ័រ និងការការពារ ឆ្លើយតបទៅ នឹងអំពើហិង្សាយេនឌ័រឆ្នាំ ២០២៤។ ប្រធានបទនៃខែធ្វើសកម្មភាពគឺ "ធានាសុខុមាល ភាពសង្គម បង្កើនសិទ្ធិអំណាច និងបង្កើតឱកាសសម្រាប់ស្ត្រី និងកុមារី ដើម្បីអនុវត្តន៍ សមភាពយេនឌ័រ និងលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារី”។
ទិដ្ឋភាពនៅពិធីបំផុសខែធ្វើសកម្មភាពដើម្បីសមភាពយេនឌ័រឆ្នាំ ២០២៤។ (រូបថត៖ TTXVN) |
“ដោយប្រធានបទ “ធានាសុខុមាលភាពសង្គម បង្កើនសិទ្ធិអំណាច និងបង្កើត ឱកាសសម្រាប់ស្ត្រី និងកុមារី ដើម្បីអនុវត្តន៍សមភាពយេនឌ័រ និងលុបបំបាត់អំពើ ហិង្សាលើស្ត្រី និងកុមារី” ខែធ្វើសកម្មភាពឆ្នាំនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់ និងវិធានការថែរក្សាស្ថិរភាពសង្គម យុត្តិធម៌ ប្រជាធិបតេយ្យ ការធានាសុខុមាលភាព សង្គម សន្តិសុខ និងសុវត្ថិភាព សម្រាប់ប្រជាជន ជាពិសេសស្ត្រី និងកុមារ។ ខ្ញុំស្នើឱ្យ គ្រប់កម្រិត គ្រប់ផ្នែក អង្គការក្នុងស្រុក និងអន្តរជាតិ ទីភ្នាក់ងារសារព័ត៌មាន និង ប្រជាជនទាំងមូល ប្ដេជ្ញាចូលរួម និងធ្វើសកម្មភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហានេះ”។
ខែធ្វើសកម្មភាពដើម្បីសមភាពយេនឌ័រ និងការការពារ ឆ្លើយតបទៅនឹងអំពើ ហិង្សាយេនឌ័រ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកាដល់ថ្ងៃទី ១៥ ខែធ្នូជារៀង រាល់ឆ្នាំ៕

