ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបលោក Chen Gang លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ប្រទេសចិន។ (រូបថត៖ VGP) |
យល់ស្របនឹងមតិយោបល់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លេខាគណៈកម្មាធិការបក្សខេត្ត ក្វាងស៊ី លោក Chen Gang បានអះអាងថា ខេត្ត ក្វាងស៊ី យកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ វៀតណាម ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍បានល្អនូវការយល់ដឹងរួមរបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ រួមចំណែកយ៉ាងជាក់ស្ដែងក្នុងការ ពង្រឹងទំនាក់ទំនងដៃគូរសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ លោក Chen Gang បានស្នើថា ប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការសម្របសម្រួលគយ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត និងបង្កើនការ តភ្ជាប់ចរាចរណ៍តាមព្រំដែនផងដែរ៕

