អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទទួលជួបសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla (រូបថត៖ VNA

ក្នុងពិធីទទួលនោះ អគ្គលេខាបក្ស លោក តូ ឡឹម ជឿជាក់ថា គុយបានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ។ លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យផលិតស្បៀងអាហារនិងថាមពល; ផ្លាស់ប្តូរនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា៖ ជីវបច្ចេកវិទ្យា ឱសថ ទេសចរណ៍; បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនិងប្រទេសទាំងពីរ។

រីឯខ្លួនវិញ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez Parrilla បានអះអាងថា គុយបាតែងតែយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ បង្កើតមូលដ្ឋានរឹងមាំ និងតម្រង់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគី។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez Parrilla (រូបថត៖ TTXVN)

នារសៀលថ្ងៃនេះ នៅវិមានប្រធានរដ្ឋនៃទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង បានទអញ្ជើញទួលជួបសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez Parrilla។ នៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើថា ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; ផ្លាស់ប្តូរនិងសម្របសម្រួលជាប្រចាំ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានព្រមព្រៀងរវាងភាគីទាំងពីរ; ជំរុញកិច្ចសន្ទនា និងយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។

នៅក្នុងពិធីទទួលនោះ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodríguez Parrilla បានអះអាងពីការប្តេជ្ញាចិត្តរបស់គុយបាក្នុងការធ្វើឱ្យស៊ីជម្រៅ និងធ្វើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព។

នាព្រឹកមិញ នៅទីស្នាក់ការក្រសួងការបរទេសនៅទីក្រុងហាណូយ ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន បានអញ្ជើញជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez Parrilla ផងដែរ៕