ជំនួបជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា (CPP)។ (រូបថត៖ TTXVN)

នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនវៀតណាម-កម្ពុជាក្នុងស្ថានភាពថ្មី។

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម នៅក្នុងជំនួប។
(រូបថត៖ TTXVN)

នៅក្នុងជំនួបនោះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានCPP សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ; ពិភាក្សាអំពីស្ថានភាពពិភពលោក តំបន់ និងខ្លឹមសារមួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា; វាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមក ហើយឯកភាពលើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ មេដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងថែមទៀតនូវទំនាក់ទំនងនយោបាយដើម្បីតម្រង់ទិសទំនាក់ទំនងរួមរវាងបក្សទាំងពីរ ប្រទេសទាំងពីរ អភិវឌ្ឍន៍ទំនាក់ទំន៏ល្អប្រសើររវាងថ្នាក់ដឹកនាំនៃភាគីទាំងពីរ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងបក្សទាំងពីរនិងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងទេសចរណ៍ ឲ្យសក្តិសមនឹងសក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងស្ថាប័ននានារបស់បក្ស រដ្ឋសភា ក្រសួង ផ្នែករបស់រដ្ឋាភិបាល រណសិរ្សមាតុភូមិ អង្គការប្រជាជន និងមូលដ្ឋាននៃប្រទេសទាំងពីរ។

ប្រធាន CPP ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ TTXVN)

ក្នុងជំនួបនេះផងដែរ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពនឹងការវាយតម្លៃ និងទិសដៅសំខាន់ៗរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្តីពីទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពលើខ្លឹមសារសំខាន់មួយចំនួនដែលត្រូវអនុវត្តន៍ក្នុងពេលឆាប់ៗនេះ ជាពិសេសការអនុវត្តគំនិតផ្ដួចផ្ដើមអំពីការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចទាំងបីរបស់វៀតណាម កម្ពុជា និងឡាវផងដែរ៕