អគ្គលេខា ធិការរងអង្គការសហប្រជាជាតិលោកស្រី Amina J.Mohammed ប្រធានគណៈកម្មា ធិការអឺរ៉ុប លោកស្រី Von Der Leyen នាយករដ្ឋមន្ត្រីថៃ បានផ្ញើសុន្ទរកថាជាវីដេអូ ទៅកាន់វេទិកា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាអនាគតអាស៊ានលើកទី ២ ឆ្នាំ២០២៥។ (រូបថត៖ VOV) |
“អាស៊ានសព្វថ្ងៃគឺជាស្ពាននៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយជាមជ្ឈមណ្ឌលនៃដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក។ ក្នុងបរិបទថ្មី អាស៊ានមិនត្រឹមតែត្រូវការសាមគ្គីភាព ការស្រុះចិត្ត គំនិតប៉ុណ្ណោះទេ ថែមទាំងត្រូវការផ្នត់គំនិតជាយុទ្ធសាស្ត្រ មុតស្រួច ផែនទីបង្ហាញផ្លូវ ដែលអាចធ្វើទៅបាន ប្រភពធនធានប្រមូលផ្តុំ និងការធ្វើសកម្មភាពយ៉ាងខ្លាំងក្លាទៀតផង”។
ថ្នាក់ដឹកនាំនិងគណៈប្រតិភូចូលរួមសម័យបើក។ (រូបថត៖ VOV) |
“យើងខ្ញុំសន្យាជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវ ក្នុងការកសាង សហគមន៍អាស៊ានប្រកបដោយការរួបរួម បរិយាប័ន្ន និងភាពធន់ ដោយរួមគ្នាសម្រេច បាននូវចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំង អស់នៅក្នុងតំបន់។ វៀតណាមរួមជាមួយនឹងប្រទេសសមាជិក ដៃគូ និងមិត្តភក្តិអន្តរ ជាតិបន្តសរសេរទំព័រថ្មីប្រកបដោយមោទនភាពក្នុងដំណើរអភិវឌ្ឍន៍របស់អាស៊ាន”។
លោកនាយករដ្ឋមន្ត្រីជឿជាក់ថា អាស៊ានបាននិងកំពុងបន្តរួមចំណែកដោយម្ចាស់ការ និងវិជ្ជមានបន្ថែមទៀតជាមួយសហគមន៍អន្តរជាតិក្នុងការបង្កើតរូបរាង អនាគតរបស់ពិភពលោក៕


