បើកសន្និបាតលើកទី២របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤។ (រូបថត៖ VOV) |
ថ្លែងសុន្ទរកថាបើកសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា របៀបវារៈនៃសន្និបាតលើកនេះត្រូវតែដោះស្រាយការងារយ៉ាងច្រើន ទូលំទូលាយ និងពិបាកបំផុត ដែលត្រូវធ្វើជាបន្ទាន់ និងមិនអាចពន្យារពេលបានឡើយ។ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា៖
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសន្ទុរកថាបើកសន្និបាត។ (រូបថត៖ VOV) |
“សន្និបាតលើកនេះនឹងពិចារណា ពិភាក្សា និងសម្រេចលើខ្លឹមសារសំខាន់ពិសេសជាច្រើន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភារកិច្ចអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ហើយជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងគុណភាពនៃការដឹកនាំ ការកាន់អំណាច និងកម្លាំងប្រយុទ្ធរបស់បក្ស; ទាក់ទងនឹងប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធនយោបាយទាំងមូល; ទាក់ទងនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិក្នុងដំណាក់កាល ២០២៦-២០៣១ និងឆ្នាំបន្តបន្ទាប់ទៀត។ បញ្ហាដែលត្រូវបានលើកយកមកពិភាក្សា និងសម្រេចនៅក្នុងសន្និបាតមជ្ឈិមលើកទី២ គឺជា “ច្រករបៀងផ្លូវច្បាប់” ជា “គោលការណ៍ប្រតិបត្តិការ” ជា “គោលការណ៍វិន័យ” និងជា “ស្តង់ដារនៃសកម្មភាព” ដើម្បីនាំសេចក្តីសម្រេចចិត្តរបស់បក្សចូលក្នុងជីវភាព ដោយបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការសម្រេចគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីររបស់ប្រទេសជាតិ”។
សន្និបាតលើកនេះគ្រោងនឹងធ្វើការរហូតដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

