រូបភាពឧទាហរណ៍អំពីប្រភេទថ្មីនៃវ៉ារ្យ៉ង់ អូមីក្រុង។ (រូបថត៖ News-medical.net/TTXVN) |
ប្រភេទថ្មីនៃវ៉ារ្យ៉ង់អូមីក្រុងក៏បានរីករាលដាលនៅក្នុងប្រទេសអូស្ត្រាលីហើយ។ ទីភ្នាក់ងារសុខា ភិបាលអូស្ត្រាលីកាលពីថ្ងៃទី ៤ ខែឧសភាបានប្រកាសថា ប្រទេសនេះ ទើបតែបានកត់ត្រានូវប្រភេទថ្មីចំនួន ៣ នៃវ៉ារ្យ៉ង់ អូមីក្រុង នៅតាមអ្នកជំងឺកូវីដ-១៩ រួមទាំងវ៉ារ្យ៉ង់ BA.2.12.1, BA.4 និង BA 5។ មន្ត្រីសុខាភិបាលអូស្ត្រាលីបានព្រមាន ប្រជាជនត្រូវប្រុងប្រយ័ត្នក្នុងរដូវរងានេះ (ចាប់ពីខែមិថុនាដល់ចុងខែកញ្ញា) ដោយសារ តែចំនួនករណីឆ្លងកូវីដ-១៩ អាចកើនឡើងយ៉ាងខ្លាំង និងករណីជំងឺផ្តាសាយតាមរដូវ ក្នុងបរិបទដែលរដ្ឋាភិបាលប្រទេសនេះនិងអាជ្ញាធររដ្ឋនានាកំពុងដកវិធានការរឹតត្បិតជាបណ្តើរៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

