ព័ត៌មាននេះត្រូវបានលោក Scott Bessent ប្រកាសនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ១ ខែមិថុនា នៅលើកម្មវិធី "Face the Nation" របស់កាសែត CBS ។ យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់មួយ នៅពេលដែលការចរចារវាងអាមេរិក និងចិនលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង ទាក់ទងនឹងបញ្ហាពន្ធគយដែលមិនសម្រេចបានវឌ្ឍនភាពនៅឡើយទេ ចាប់តាំងពីភាគីទាំងពីរមានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីថ្ងៃទី ១២ ឧសភា៕
ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping នឹងជួបសន្ទនាតាមទូរស័ព្ទក្នុងពេលឆាប់ៗ
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃទី ១ ខែមិថុនា បានឲ្យដឹងថា លោកជឿជាក់ថា ប្រធានាធិបតីអាមេរិក លោកDonald Trump និងប្រធានរដ្ឋចិន លោក Xi Jinping នឹងជួបសន្ទនាតាមទូរស័ព្ទក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មរួមទាំងវិវាទលើប្រភេទរ៉ែសំខាន់ៗផងដែរ។
