ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev អញ្ជើញថ្លែងនៅក្នុងកម្មវិធី (រូបថត៖ Pham Kien/TTXVN) |
ក្នុងជំនួបនេះ លោកប្រធានាធិបតី Rumen Radev បានអបអរសាទរ ប្រទេសជាតិនិងប្រជាជនវៀតណាមចំពោះសមិទ្ធិផលសម្រេចបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះមានការរួមចំណែករបស់ប្រជាជនវៀតណាមជាមួយនឹងគំនិតផ្តួចផ្តើម ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាន ក្នុងពេលធ្វើការ រស់នៅ និងសិក្សានៅប្រទេសប៊ុលហ្គារី។
លោកប្រធានាធិបតី Rumen Radev បានឲ្យដឹងថា ដំណើរទស្សនៈកិច្ចរបស់លោកធ្វើឡើងក្នុងបរិបទដែលប៊ុលហ្គារី និងវៀតណាមកំពុងឆ្ពោះទៅរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០ - ២០២៥) ជាមួយនឹងកិច្ចសហប្រតិបត្តិការដោយឥតឈប់ឈរ។ លោកប្រធានាធិបតី Rumen Radev បានវាយតម្លៃថា ប្រទេសទាំងពីរមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្កានុពលមួយចំនួន ហើយគណៈប្រតិភូជាន់ខ្ពស់ប៊ុលហ្គារីដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមរួមមានរដ្ឋមន្ត្រីចំនួន៣រូប អភិបាលក្រុង ២រូប និងតំណាងក្រុមហ៊ុននាំមុខគេរបស់ប៊ុលហ្គារី ផងដែរ៕

