នៅថ្ងៃដដែលនោះ លោក Donald Trump បានតែងតាំងអតីតជំនួយការលោក Peter Navarro ឱ្យកាន់តំណែងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងផលិតកម្ម។ លោក Peter Navarro ធ្លាប់ជាទីប្រឹក្សាពាណិជ្ជកម្មកំឡុងអាណត្តិដំបូងរបស់លោក Donald Trump ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទបដិសេធមិនអនុវត្តតាមដីការ បស់សភាទាក់ទងនឹងការវាយប្រហារលើវិមាន Capitol ។ លើសពីនេះ លោក Trump ក៏បានប្រកាសអំពីការសម្រេចចិត្តតែងតាំងលោក Daniel P. Driscoll ជារដ្ឋមន្ត្រី កងទ័ពជើងគោកផងដែរ។ Daniel P. Driscoll ជាអតីតទាហានសង្គ្រាមអ៊ីរ៉ាក់ ត្រូវបាន វាយតម្លៃយ៉ាងខ្ពស់ចំពោះការលះបង់សម្រាប់យោធានិងរបៀបវារៈ "អាមេរិកទីមួយ" របស់គាត់។
លោក Paul Atkins ត្រូវបានតែងតាំងជាប្រធាន SEC ។ រូបថត៖ GettyImages |
សម្រាប់ក្រសួងយុត្តិធម៌ លោក Trump បានប្រកាសតែងតាំងលោកស្រី Gail Slater ដែលជាអ្នកជំនាញប្រឆាំងការផ្តាច់មុខ និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់អនុប្រធានាធិបតី ជាប់ឆ្នោត JD Vance ជាប្រធានផ្នែកប្រឆាំងការផ្តាច់មុខ។លោកស្រី Slater នឹងទទួលខុសត្រូវក្នុងការដោះស្រាយករណីបណ្ដឹងផ្ដាច់មុខ ប្រឆាំងនឹងក្រុមហ៊ុនធំៗដូចជា Google, Visa និង Apple។ ទីចុងក្រោយ ប្រធានាធិបតីលោក Donald Trump បានតែងតាំងមហា សេដ្ឋីលោក Jared Isaacman ជាប្រធានអង្គការ NASA ៕

