ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានាធិបតី Putin បានវាយតម្លៃថា ទំនាក់ទំនងរុស្ស៊ី-កាហ្សាក់ស្ថានកំពុងអភិវឌ្ឍន៍តាមទិសដៅដ៏ស្វាហាប់ និងល្អបំផុត។ រុស្ស៊ីគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កាហ្សាក់ស្ថាន ជាមួយនឹងទំហំពាណិជ្ជកម្មនៅឆ្នាំ ២០២៣ សម្រេចបាន ២៨,៤ ពាន់លានដុល្លារអាមេរិក ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ សម្រេចបានជាង ២០ ពាន់លានដុល្លារ។ លោកប្រធានាធិបតី Putin ជឿជាក់ថា ដំណើរទស្សនកិច្ចទៅកាន់កាហ្សាក់ស្ថាននេះ នឹងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការពហុភាគីរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន។

រីឯខ្លួនវិញ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ “កំពុងអភិវឌ្ឍតាមទិសឈានឡើង ហើយទទួលបានសន្ទុះនៃការអភិវឌ្ឍដែលមិនអាចបញ្ជ្រាស់បានឡើយ”។ លោកប្រធានាធិបតី Kassym-Jomart Tokaev បានឲ្យដឹងថា ភាគីទាំងពីរត្រូវស្វែងរកដំណោះស្រាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

នៅក្នុងជំនួបនេះ ប្រធានាធិបតីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី និងកាហ្សាក់ស្ថានក្នុងស្ថានភាពថ្មី៕