ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពិធីអបអរសាទរជ័យជម្នះកាលពីថ្ងៃទី ៤ ខែមិថុនា (ម៉ោងនៅទីក្រុងសេអ៊ូល) លោក Lee Jae Myung បានសន្យាថានឹងបំពេញភារកិច្ចដំបូងដែលម្ចាស់ឆ្នោតកូរ៉េខាងត្បូងប្រគល់ជូន គឺការបង្រួបបង្រួមជាតិយកឈ្នះលើការបែកបាក់នៅក្នុងប្រទេស បន្ទាប់ពីការដាក់ច្បាប់អាជ្ញាសឹកនៅចុងឆ្នាំ ២០២៤ និងធានាថាព្រឹត្តិការណ៍ស្រដៀងគ្នានេះនឹងមិនកើតឡើងទៀតទេ។ បន្ទាប់មក លោក Lee Jae Myung បានលើកឡើងពីអាទិភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ច ជួយឧបត្ថមភសហគ្រាសនិងប្រជាជនក្នុងបរិបទដែលសេដ្ឋកិច្ចកូរ៉េខាងត្បូងប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារគោលនយោបាយពន្ធរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ប្រទេសនេះ។ ទាក់ទិននឹងទំនាក់ទំនងអន្តរកូរ៉េ ប្រធានាធិបតីថ្មីលោក Lee Jae Myung បានបញ្ជាក់ថា៖ “ខ្ញុំនឹងស្វែងរកកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នារវាងកូរ៉េខាងត្បូង និងស.ប.ប.កូរ៉េ ហើយនឹងស្វែងរកវិធីមួយដើម្បីរួមរស់ រួមសហការ និងស្វែងរកមាគ៌ាឆ្ពោះទៅវិបុលភាពរួម”។
បេក្ខជន Lee Jae-myung បានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង។ រូបថត៖ Jiji Press |
នាព្រឹកថ្ងៃទី ៤ មិថុនា (តាមម៉ោងកូរ៉េខាងត្បូង) លោក Lee Jae Myung បានចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភា ដោយមិនចាំបាច់រង់ចាំរយៈពេល ២ ខែនៃការផ្ទេរអំណាចដូចធម្មតាឡើយ៕

