ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថតរូបជាមួយគណៈប្រតិភូគ្រូពេទ្យឆ្នើម (រូបថត៖ VOV) |
ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋលោក លឿង គឿង បានស្នើថា វិស័យសុខាភិបាលបន្តផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល សកល ធានាឲ្យប្រជាជនទាំងអស់ទទួលបានសេវាសុខភាពជាមូលដ្ឋាន; ផ្តោតលើការលើកកម្ពស់គុណភាពនៃសេវាថែទាំសុខភាពឯកទេស ការវិនិយោគលើការអភិវឌ្ឍមន្ទីរពេទ្យមជ្ឈិមខេត្ត ជំនាញបច្ចេកទេស និងបច្ចេកវិទ្យាទំនើបផ្នែកវេជ្ជសាស្ត្រ ការកែលម្អគុណភាពនៃការពិនិត្យ និងព្យាបាល និងឆ្ពោះទៅរកស្តង់ដារវេជ្ជសាស្ត្រអន្តរជាតិ។
ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋបានស្នើឱ្យពន្លឿនការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសុខាភិបាល អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល ដាក់ពង្រាយគំរូការពិនិត្យ និងព្យាបាលពីចម្ងាយ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាព សន្សំសំចៃថ្លៃដើម និងបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត ចាំបាច់ត្រូវបន្តផ្តោតលើការកសាងកម្លាំងពលកម្មប្រកបដោយគុណភាពខ្ពស់។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានប្រគល់ងារជាវេជ្ជបណ្ឌិតប្រជាជនដល់វេជ្ជបណ្ឌិតឆ្នើមចំនួន ៤៦ រូបក្នុងវិស័យសុខាភិបាល៕

