រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះសារជីវកម្ម Tokyu Group និងកិច្ចសហប្រតិបត្តិការបណ្តាក់ទុនរួម Tokyu-Becamex ដែលបានអនុវត្តន៍គម្រោងវិនិយោគអចលនទ្រព្យនៅខេត្ត Binh Duong ប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគម្រោងទីក្រុងឆ្លាតវៃ Binh Duong។ ប្រធានរដ្ឋសភាបានស្នើឱ្យសារជីវកម្មបន្តជួយខេត្ត Binh Duong ពន្លឿនការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន; ពង្រីកការវិនិយោគទៅកាន់ខេត្ត ក្រុងនានារបស់វៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងថ្នាក់ដឹកនាំសារជីវកម្ម Tokyu បានថតរូបអនុស្សាវរីយ៍។ រូបថត៖ VOV |
រីឯខ្លួនវិញ ប្រធានសារជីវកម្ម Tokyu បានជម្រាបជូនលោកប្រធានរដ្ឋសភាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការបណ្តាក់ទុនរួមគ្នារវាង Tokyu និង Becamex ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅខេត្ត Binh Duong។ ជាមួយនឹងបទពិសោធន៍អស់រយៈពេល ៥០ ឆ្នាំក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង ប្រធានក្រុមប្រឹក្សាភិបាលសារជីវកម្ម Tokyu មានបំណងចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងរបស់សារជីវកម្ម ដើម្បីពង្រីកសកម្មភាពវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅវៀតណាមនិយាយរួម និងខេត្ត Binh Duong និយាយដោយឡែក៕

