ព្រះចៅអធិរាជ ណារ៉ូហ៊ីតូ បានសម្តែងនូវអំណរគុណចំពោះជំនួយឧបត្ថម្ភរបស់វៀតណាមចំពោះការជំនះលើផលវិបាកក្រោយការរញ្ជួយដីនៅឧបទ្វីប Noto ។ ព្រះចៅអធិរាជជប៉ុនក៏បានផ្ញើសាររំលែកទុក្ខចំពោះការខូចខាតដែលបណ្តាលមកពីព្យុះនៅវៀតណាមកាលពីខែកញ្ញាកន្លងទៅ។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន និងលោកជំទាវអញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុននិងអធិរាជិនី។ រូបថត៖ VOV

រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើន ចាប់ពីនយោបាយរហូតដល់វប្បធម៌; ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ជប៉ុនសម្រាប់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ព្រឹត្តិការណ៍ដែលប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន និងលោកជំទាវចូលគាល់ព្រះចៅអធិរាជជប៉ុនណារ៉ូហ៊ីតូនិងអធិរាជិនី បានទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីប្រព័ន្ធផ្សព្វផ្សាយជប៉ុន។ យោងតាមសារព័ត៌មានជប៉ុន ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន តាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនានិងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដែលព្រះចៅអធិរាជនិងអធិរាជិនី ក៏ដូចជាសមាជិករាជវង្សជប៉ុន សម្រាប់ប្រជាជនវៀតណាម និងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនក្នុងរយៈពេលជាច្រើនឆ្នាំ។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន សង្ឃឹមថា រាជវង្សជប៉ុននឹងបន្តយកចិត្តទុកដាក់និងគាំទ្រការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ី និងពិភពលោក៕