ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីហុងគ្រី។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២៨ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ចំពោះប្រធានាធិបតីហុងគ្រីលោក Sulyok Tamas និងលោកជំទាវ ក្នុងដំណើរបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ ប្រទេសវៀតណាម ក្រោយរយៈពេល ១១ ឆ្នាំរបស់ប្រមុខរដ្ឋហុងគ្រី ដែលធ្វើឡើងចំ ពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។
ក្បួនម៉ូតូអមដំណើរលោកប្រធានាធិបតី Sulyok Tamas និងលោកជំទាវចូល វិមានប្រធានរដ្ឋ។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ ឈរនៅ លើកំរាលព្រំក្រហម ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានាធិបតី Sulyok Tamas ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ហុងគ្រីមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ លឿង គឿង និង លោកប្រធានាធិបតី Sulyok Tamas បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេស ទាំងពីរជួបពិភាក្សាការងារ វាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរនាពេលកន្លងមក ក៏ដូចជាស្នើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេល ខាងមុខផងដែរ៕