លោកប្រធានរដ្ឋ លឿង គឿង បានឧទ្ទេសនាមជាមួយព្រះមហាក្សត្រកម្ពុជាអំពីព្រះវិហារនៃអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ដែលជានិមិត្តរូបនៃ រដ្ឋធានីហាណូយដែលមានអរិយធម៌រាប់ពាន់ឆ្នាំ។ (រូបថត៖ VOV)
នៅទីនេះ លោកប្រធានរដ្ឋ លឿង គឿង បានឧទ្ទេសនាមជាមួយព្រះមហាក្សត្រកម្ពុជា អំពីព្រះវិហារនៃអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ដែលជានិមិត្តរូបនៃ រដ្ឋធានីហាណូយដែលមានអរិយធម៌រាប់ពាន់ឆ្នាំ។ នេះក៏ជាទីកន្លែងដែលព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី ធ្លាប់យាងទៅទស្សនា ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមនាខែធ្នូ ឆ្នាំ ១៩៩៥។ លោកប្រធានរដ្ឋ លឿង គឿង និងព្រះមហាក្សត្រ នរោត្តម សីហមុនី ក៏បានស្ដាប់សិប្បករឆុងតែ វៀតណាម ណែនាំពីបច្ចេកទេសឆុងតែនិងរបៀបផឹកតែរបស់ជនវៀតណាមផងដែរ។
លោក លឿង គឿង និងព្រះ មហាក្សត្រកម្ពុជា នរោត្តម សីហមុនី យាងសោយតែដ៏ថ្លៃថ្លារបស់វៀតណាម។ (រូបថត៖ VOV)
លោកប្រធានរដ្ឋ លឿង គឿង ជឿជាក់ថា ក្នុងព្រះរាជឋានៈដ៏ខ្ពង់ខ្ពង់បំផុតបស់ ព្រះអង្គ ព្រះមហាក្សត្រនឹងបន្តពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំង យកចិត្តទុកដាក់គាំទ្រដល់ការឃោសនា និងការអប់រំយ៉ាងទូលំទូលាយ សម្រាប់ប្រជាជនគ្រប់រូប ជាពិសេស យុវជនជំនាន់ក្រោយដើម្បីមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីចំណងសាមគ្គីភាព និងការលះបង់សម្រាប់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ប្រជាជាតិទាំងមុល ហើយបន្តជំរុញទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា។
នៅព្រឹកថ្ងៃដដែល ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងទៅទស្សនា និងថ្វាយធូបនៅវត្ត Quan Su; ជួបសំណេះសំណាលជាមួយមន្ត្រីសង្ឃនៃ សមាគមន៍ព្រះពុទ្ធសាសនាវៀតណាមនៅក្នុងវត្ត។ ក្នុងឱកាសនេះ ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាអភិបាលនៃមជ្ឈិមសមាគមន៍ព្រះពុទ្ធសាសនា វៀតណាម បានគោរពអញ្ជើញព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចូលរួម ពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម៕