ភាពសប្បាយរីករាយរបស់គ្រួសារលោកស្រី Dang Thi Ha ជនជាតិ Dao នៅឃុំ Ngoc My ស្រុក Vo Nhai នៅពេលទទួលបានផ្ទះថ្មី ដោយសារការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល និងសហគមន៍ (រូបថត៖ Tran Viet/TTXVN)

សារទូលេខបានបញ្ជាក់ថា ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម គឺជាកិច្ចការនយោបាយដ៏សំខាន់ បង្ហាញពីតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅនិងការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋចំពោះប្រជាជន ជាពិសេសលំនៅដ្ឋានសម្រាប់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារ ញាតិសន្តានយុទ្ធជនពលី គ្រួសារក្រីក្រ គ្រួសារលើបន្ទាត់ក្រីក្រ។ រហូតមកដល់ពេលនេះ លើទូទាំងប្រទេសបានគាំទ្រការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមដែលមានចំនួនជាង ២០៥ ពាន់ផ្ទះ ២១/៦៣ ខេត្ត និងទីក្រុងដែលក្រោមឧិវាទមជ្ឈិម លែងមានផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមទៀតហើយ។

លោកនាយករដ្ឋមន្ត្រី បានស្នើដល់រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋាភិបាល ប្រធានគណៈកម្មាធិការដឹកនាំប្រតិបត្តិការ លុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្តះទ្រុឌទ្រោមនៅតាមខេត្ត និងក្រុងចំណុះមជ្ឈិម ដោយ ប្តេជ្ញាសម្រេចឲ្យបានការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទុះទ្រុឌទ្រោមនៅទូទាំងប្រទេសមុនថ្ងៃទី ៣១ ខែសីហាឆ្នាំនេះ; ក្នុងនោះ ឧបត្ថម្ភលំនៅឋានសម្រាប់សាច់ញាតិយុទ្ធជនពលី និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ដោយបញ្ចប់មុនថ្ងៃទី ២៧ ខែកក្កដា។

នាយករដ្ឋមន្ត្រីក៏បានប្រគល់ភារកិច្ចជាក់ស្តែង ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ដើម្បីអនុវត្ត និងធានាឱ្យសម្រេចបាននូវគោលដៅដែលបានដាក់ចេញ៕