ឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំនៅវៀតណាម លោក Pavlin Todorov។

យោងតាមឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំនៅវៀតណាម លោក Pavlin Todorov ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៤-២៨ ខែវិច្ឆិការបស់ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev ប្រព្រឹត្តទៅមុនឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ប៊ុលហ្គារី (១៩៥០ - ២០២៥)។ ដូច្នេះហើយ បានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប៊ុលហ្គារី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូត Todorov បានអះអាងថា ប៊ុលហ្គារី យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសន្ទនានយោបាយកម្រិតខ្ពស់ជាមួយវៀតណាម ដោយចាត់ទុកថា នេះជាមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យដែលប្រទេសទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

តាមគម្រោង ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev នឹងមានជំនួបជាមួយប្រធានរដ្ឋវៀតណាមលោក លឿង គឿង អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។ លោកប្រធានាធិបតី Rumen Radev ក៏នឹងចូលរួមវេទិកាធុរកិច្ច ថ្លែងនៅវិទ្យាស្ថាន ការទូត (ក្រសួងការបរទេស) ជួបជាមួយសមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារី និងក្រុមហ៊ុនវៀតណាមនានា ហើយធ្វើទស្សនកិច្ចនៅទីក្រុង Hai Phong និងកន្លែងផ្សេងៗទៀត។

តាមការគ្រោងទុក កិច្ចព្រមព្រៀងទ្វេភាគីមួយចំនួននឹងត្រូវបានចុះហត្ថលេខាក្នុង ដំណើរទស្សនកិច្ចលើកនេះ រួមមាន៖ សេចក្តីថ្លែងការណ៍រួម កិច្ចព្រមព្រៀងក្នុងវិស័យអប់រំ ការវិនិយោគ និងពាណិជ្ជកម្ម។ ល៕