បន្ទាប់ពីជំនួបនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាអំពីចក្ខុវិស័យរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់អនាគតនៃតំបន់ហ្គាហ្សាស្ទ្រីប ហើយនឹងធ្វើការរួមគ្នាដើម្បីធានាថា ចក្ខុវិស័យក្លាយជាការពិត។ លោក Netanyahu ក៏បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល មានយុទ្ធសាស្ត្ររួមមួយសម្រាប់តំបន់ តំបន់ហ្គាហ្សាស្ទ្រីប ដែលរួមមានការលុបបំបាត់ទាំងស្រុងនូវចលនាហាម៉ាស់ ដែលជាកម្លាំងនយោបាយ និងយោធា។ ការពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏រួមបញ្ចូលបញ្ហាផ្សេងទៀតនៅមជ្ឈិមបូព៌ា ដូចជាការដួលរលំនៃរដ្ឋាភិបាលស៊ីរី និងវត្តមានរបស់កងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាជាលើកដំបូងចាប់តាំងពីចូលកាន់តំណែង ដោយកន្លែងបង្អង់ដំណើរដំបូងគឺអ៊ីស្រាអែល។ បន្ទាប់ពីអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE)។
ទាក់ទិននឹងស្ថានការណ៍នៅតំបន់ហ្គាហ្សា ប្រភពពីអាមេរិក និងអ៊ីស្រាអែលបានឲ្យដឹងនៅថ្ងៃទី ១៦ ខែកុម្ភៈថា ការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់កាលទី២ អាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ខណៈដែលអ៊ីស្រាអែលបានបញ្ជូនអ្នកតំណាងទៅទីក្រុងគែរ (អេហ្ស៊ីប)៕
