សេចក្តីសម្រេចចិត្តដែលគាំពារដោយអ៊ុយក្រែន អង់គ្លេស និងប្រទេសសមាជិកសហភាពអឺរ៉ុបភាគច្រើន ត្រូវបានអនុម័តដោយមហាសន្និបាត អ.ស.ប ក្នុងថ្ងៃដដែល ក្នុងឱកាសខួប៣ឆ្នាំនៃការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សេចក្តីសម្រេចចិត្តមានចំណងជើងថា "ជំរុញសន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែងនៅអ៊ុយក្រែន" បានអំពាវនាវឱ្យដោះស្រាយជម្លោះដោយសន្តិវិធីនៅអ៊ុយក្រែនក្នុងពេលឆាប់ៗ។

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រកាសថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការចរចាលើជម្លោះនៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូគ្រាន់តែបញ្ឈប់ជម្លោះ បន្ទាប់ពីសម្រេចបានដំណោះស្រាយសន្តិភាព "សមស្រប" ដែលត្រូវតែគិតគូរពីស្ថានភាពនៅមូលដ្ឋានជាក់ស្តែង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីទួរគីលោក Hakan Fidan ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងអង់ការ៉ា លោក Lavrov បានឲ្យដឹងថា ការអូសទាញអ៊ុយក្រែនចូលរួមអង្គការណាតូ គឺជាមូលហេតុមួយនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

នៅថ្ងៃទី ២៤ ខែកុម្ភៈ (ម៉ោងនៅអាមេរិកខាងកើត) ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (UNSC)បានអនុម័តលើសេចក្តីសម្រេចចិត្តដោយអំពាវនាវឱ្យបញ្ឈប់ជម្លោះក្នុងពេលឆាប់ៗ និងដាស់តឿនឱ្យមានការបង្កើតសន្តិភាពយូរអង្វែងរវាងអ៊ុយក្រែន និងរុស្ស៊ី។

នាថ្ងៃដដែល ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Usula von der Leyen បានឲ្យដឹងថា អ៊ុយក្រែននឹងទទួលបានជំនួយថ្មីដែលមានតម្លៃ ៣,៦៨ ពាន់លានដុល្លារពី EU នៅខែមីនាខាងមុខ ហើយនឹងទទួលបានអត្ថប្រយោជន៍ពីផែនការសព្វាវុធ -ការពារជាតិរបស់សហភាពអឺរ៉ុបផងដែរ៕